សូមស្វាគមន៍ការចូលមកកាន់ BLOG របស់ខ្ញុំដើម្បីទស្សនា និងអាននូវរាល់អត្ថបទផ្សេងៗ សូមអគុណ...!

Welcome For your click watching and read my blog about paragrap Thank you ...!

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាងនិង មេគង្គឈានឡើងកម្រិតថ្មីថែមទៀត - Learnig sport and healtthly

Facebook Profile

Facebook Profile
Admin Profile facebook

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងបណ្តាប្រទេសទនេ្លឡានឆាងនិង មេគង្គឈានឡើងកម្រិតថ្មីថែមទៀត



ចាប់តាំងពីយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតឡើង ប្រទេសចិននិងបណ្តាប្រទេសតាម ដងទនេ្លមេគង្គ បានប្រកាន់ខ្ជាប់នូវគោលការណ៍រួមគ្នាពិគ្រោះពិភាក្សារួមគ្នាកសាង និងចែករំលែកជាមួយ គ្នាក្នុងការជំរុញយ៉ាងបា្រកដប្រជានូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយទទួលបាន ប្រសិទ្ធភាពយ៉ាងលេចធ្លោ។

ពាណិជ្ជកម្មទំនិញនៃតំបន់ទនេ្លឡានឆាងនិងមេគង្គបានរីកចម្រើនយ៉ាងឆាប់រហ័សក្លាយទៅជាចំណុចលេចធ្លោថ្មីមួយ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន។បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្ម ធំទីមួយរបស់ប្រទេសកម្ពុជា មីយ៉ានម៉ាថៃនិងវៀតណាមនិងដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសឡាវ ហើយប្រទេសវៀតណាមដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតាមដងទនេ្លមេគង្គក៏បានក្លាយទៅជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនក្នុងចំណោមប្រទេសអាស៊ានផងដែរ។

ប្រទេសចិនបានបន្តពង្រើកទំហំវិនិយោគឥតឈប់ឈរ បានក្លាយទៅជាកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេសតាមដងទនេ្លឡានឆាង-មេគង្គ។ឆ្នាំ២០១៧ប្រទេសចិនបានក្លាយទៅជាប្រភពវិនិយោគបរទេសធំបំផុត របស់ប្រទេសចំនួន៣ រួមមានកម្ពុជា ឡាវនិងមីយ៉ាន់ម៉ា។

ការតភ្ជាប់ផែ្នកហេដ្ឋារចនាសម័្ពន្ធទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។បច្ចុប្បន្ននេះផ្លូវថ្នល់ពីក្រុងគុនមីង ប្រទេសចិន ដល់ក្រុងបាងកក ប្រទេសថៃបានដាក់ឲ្យប្រើបា្រស់ទាំងស្រុង ផ្លូវដែកចិន-ឡាវបានចាប់ផ្តើមសាងសង់ រីឯគម្រោង ផ្លូវដែក ចិន-ថៃបានចាប់ដំណើរការ។វិស្វកម្មគ្រប់គ្រងផ្លូវនាវាចរណ៍តាមទនេ្លឡានឆាង-មេគង្គបានចាប់ផ្តើម កសាងដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត។

សម្លឹងមើលទៅពេលអនាគត ស្របនឹងពេលដែលយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គកាន់តែមានភាពចាស់ទុំ ពីមួយថៃ្ងទៅមួយថៃ្ង ហើយគម្រោងពាក់ព័ន្ធត្រូវបានជំរុញយ៉ាងប្រាកដប្រជា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសតាម ដងទនេ្លឡានឆាង-មេគង្គនឹងដើរតួនាទីកាន់តែធំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងការផ្តល់សេចក្តីសុខ សុភមង្គលជូនដល់ប្រជាជន៕

No comments:

Powered by Blogger.